បើគេមើលទៅលើរុក្ខជាតិនៅក្នុងប្រទេសកម្ពុជាគេនឺងឃើញរុក្ខជាតិម៉្យាងដ៏មានប្រយោជន៏ 
នោះគឺឬស្សី។​ឬស្សីមានដុះស្ទើរតែគ្រប់តំបន់នៅប្រទេសកម្ពុជាហើយអ្នកស្រុកតែងតែដាំវានៅតាម
ដីទំនេរក្បែរភូមិស្រុករបស់ពួកគេ ។ ឬស្សីវិវត្តមកពីទំពាំងរហូតក្លាយជា ឬស្សីពេញលេញ រូបរាងរបស់វាគឺមានការដុះជាជុំរុំ  ដើមនីមួយៗមានលក្ខណះដុះវែងទៅលើអាចមានប្រវែងរហូត
ដល់ ១០ ម៉ែតជាងឯណោះ ហើយដើមរបស់វាប្រហោងជាលក្ខណះកង់ៗចាប់ពីគល់រហូតដល់ចុង
រីឯ ស្លឺកវាវិញមានលក្ខណះស្រួចត្រវែងលូតលាស់ច្រើននៅខាងចុងរបស់វាហើយមែកវាច្រើនដុះ
តាមថ្នាំងរបស់វាគ្រប់ៗថ្នាំងទាំងអស់នៃដើម ។ ស្របពេលនេះដែលតាមរយះហ្វេសប៊ុកផេកKhmer Architecturalបានបង្ហោះថាថា៖កែវទឹកឬស្សី ប៉ា់ន់តែឬស្សី ប្រអប់ក្រអប់ជូតមាត់ ចង្កឹះ ប្រអប់ដាក់ប៊ុិច សុទ្ធតែរបស់គ្មានប្រើជាតិគីមី ដែលជាស្នាដៃកូនខ្មែររបស់បងប្អូនសហគមន៍ទេសចរណ៍បុរីអូរស្វាយ ក្នុងខេត្តស្ទឹងត្រៃង សូមចូលរួមគាំទ្រទាំងអស់គ្នា។សូមទស្សនារូបភាពខាងក្រោមដោយមេត្រី៖